ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់ នៅសួនឧស្សាហកម្មវឌ្ឍនៈទី២ នាព្រឹកថ្ងៃនេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះ អញ្ជើញចុះទៅជួបសំណេះសំណាលដោយផ្ទាល់ ជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់ នៅសួនឧស្សាហកម្មវឌ្ឍនៈទី២ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌដង្កោ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពលរដ្ឋខ្មែរបានឃើញសកម្មភាពសម្តេច៣ដំណាក់កាលនៅក្នុងសង្គមខ្មែររួមមាន៖ ដំណាក់កាលសន្តិភាពផង សង្រ្គាមផង, ដំណាក់កាលជំរុញការអភិវឌ្ឍន៍លើវិស័យកសិកម្ម និងដំណាក់កាលចុងក្រោយនេះ គឺដំណាក់កាលជំរុញឧស្សាហកម្ម។ * សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងដំណាក់កាលសន្តិភាពផង សង្រ្គាមផង គេតែងឃើញវត្តមានរបស់សម្តេចតំបន់សមរភូមិជួរមុខផង នៅក្រៅប្រទេសស្វែងរកជំនួយអភិវឌ្ឍន៍ផង និងឃើញនៅជំរុំសត្រូវផង ដើម្បីចរចារកសន្តិភាពសម្រាប់ជាតិ។ * សម្រាប់ដំណាក់ជំរុញការអភិវឌ្ឍន៍លើវិស័យកសិកម្មវិញ គេតែងឃើញវត្តមានសម្តេចជួបជាមួយប្រជាកសិករនៅតាមវាលស្រែ និងតាមប្រឡាយទឹកជាដើម។ តែសម្រាប់ដំណាក់កាលបច្ចុប្បន្ន ដែលត្រូវយកចិត្តទុកដាក់លើវិស័យឧស្សាហកម្ម គេឃើញវត្តមានសម្តេចនៅតាមរោងចក្រនានា ដើម្បីជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី។ * សម្តេចតេជោ ហ៊ុន សែន … Continue reading ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់ នៅសួនឧស្សាហកម្មវឌ្ឍនៈទី២ នាព្រឹកថ្ងៃនេះ